យោងតាមការចុះផ្សាយរបស់គេហទំព័ Inside The game បានឲ្យដឹងថា កីឡាការនីក្នុងក្រុមជម្រើសជាតិនារីបារាំងចំនួន៣រូប នឹងមិនចូលរួមក្នុងនាមជាកីឡាការនីឲ្យក្រុមជម្រើសជាតិបារាំងឡើយ ក្នុងព្រឹត្តិការណ៏ FIFA Women’s World Cup ដែលប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ជាសហម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខ។
ក្នុងចំណោមកីឡាការនីចំនួន ៣រូបនោះ ក៏មានម្នាក់ជាប្រធានក្រុមជម្រើសជាតិបារាំង រួមទាំងសមជិក២រូបទៀតផង។

កីឡាការនី Wendie Renard ជាប្រធានក្រុមជម្រើសជាតិនារីបារាំង បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅនេះថា រូបនាងផ្ទាល់ នឹងមិនចូលរួមប្រកួតបាល់ទាត់នារីពិភពលោក FIFA Women’s World Cup ទេ ព្រោះថានាងមិនពេញចិត្តគាំទ្រចំពោះរបៀបនៃការដឹកនាំបច្ចុប្បន្ននេះក្នុងក្រុមជម្រើសជាតិ។ ចំណែកឯកីឡាការិនី២រូបទៀត Marie-Antoinette និង Kadidiatou ក៏បានប្រកាសថា នឹងមិនចូលរួមដូចប្រធានក្រុមជម្រើសជាតិបារាំងដូចគ្នាក្រោមហេតុផលតែមួយ។
សម្រាប់ក្រុមជម្រើសជាតិបារាំង (ផ្នែកនារី) បច្ចុប្បន្ននេះឈរនៅលេខ ៥នៃតារាងចំណាត់ថ្នាក់ពិភពលោកក្រោមការដឹនាំរបស់លោកស្រី Corinne Diacre ខណៈសហរដ្ឋអាមេរិកកំពុងឈរនៅលេខរៀងទី១ និងក្រុមជម្រើសជាតិអាល្លឺម៉ង់ឈរលេខ២ គិតត្រឹមឆ្នាំ២០២២ កន្លងទៅ។
សម្រាប់ពានរង្វាន់ FIFA Women’s World Cup ក្រុមជម្រើសជាតិបារាំងស្ថិតនៅពូល F ជាមួយក្រុមជម្រើសជាតិហ្សាម៉ាអ៊ីក ប្រេស៊ីល និងក្រុមជម្រើសជាតិប៉ាណាម៉ា។
គួរឲ្យដឹងថា ព្រឹត្តិការណ៍ពានរង្វាន់សម្រាប់នារី FIFA Women’s World Cup ដែលគ្រោង រៀបចំឡើងនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ គឺនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ដោយមាន ៣៦ប្រទេសមកពីជំវិញទ្វីប ក្នុងនោះក៏មានប្រទេសវៀណាម និងប្រទេសហ្វីលីពីន ដែលជាក្រុមក្នុងតំបន់អាស៊ាន ក៏នឹងចូលរួមព្រឹត្តិការណ៍ពានរង្វាន់សម្រាប់នារី ៤ឆ្នាំម្តងមួយនេះផងដែល៕



