ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៣ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនប្ដីដែលជាអនិកជនខ្មែរមកពីអាមេរិក សម្លា.ប់ប្រពន្ធនៅខណ្ឌពោធិ៍សែនជ័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបង្ហាញថា ជនបង្កបានខ្ទប់ច្រមុះ និងច្របាច់កសម្លាប់ជនរងគ្រោះឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ38ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចផ្ទះលេខ11A ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃ24 ខែកុម្ភៈ ឆ្នាំ2023 វេលាម៉ោង10និង30នាទី ។ជនសង្ស័យឈ្មោះ មូល ណេត ភេទប្រុស អាយុ70ឆ្នាំ ។

ក្រោយកើតហេតុភ្លោម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស៊ើបអង្កេតមកដល់ថ្ងៃទី25 ខែកុម្ភៈឆ្នាំ2023 ទទួលបានដំណឹងថា ជនសង្ស័យគេចចាកចេញទៅប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត។ បន្ទាប់មកនាយកដ្ឋានបានសហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងជាមួយអាជ្ញាធរថៃ ឃាត់នាំខ្លួនជនសង្ស័យនៅច្រកទ្វារព្រំដែន៕

អត្ថបទ៖ចតុមុខ

Share.