គ្រូពេទ្យខ្មែរ៥០នាក់ គ្រូពេទ្យបរទេស២នាក់ និងយុវជនបទេសស្ម័គ្រ១២នាក់ ព្រមទាំងក្រុម​និសិត្សពេទ្យជាង៥០នាក់ បាននាំគ្នាស្ពាយឱសថ និងសម្ភាសរៈព្យាបាល ចុះទៅជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានជាង៥០០នាក់ក្នុងរយៈពេល២ថ្ងៃ នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២៥ ខែកុម្ភះ ដល់ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៣។ បេសកកម្មមនុស្សធម៌នេះ សហការរៀបចំឡើងដោយ អង្គការ World Vision Care និងសហសថបនិកអង្គការមូលនិធិអប់រំ និងសុខភាពអាស៊ី។

ជម្ងឺទូទៅដែលក្រុមគ្រូពេទ្យមានដូចជា ជម្ងឺក្រពះ សន្លាក់ ក្អក ផ្តាសសាយ សុខភាពមាត់ធ្មេញ ពិនិត្យភ្នែក កាត់វែនតាចែកជូនដោយឥតគិតថ្លៃ និងចែកជូនថ្នាំសង្កូវដោយមិនមានគិតកំរៃនោះទេ។ លោក James Ha ប្រធានអង្គការ World Vision Care បានរៃអង្កៀសជាថវិការ ក៏ដូចជាថ្នាំសង្កូវពីសប្បុរសជននានា ពីក្រៅប្រទេស និងបានសហការជាមួយវិជ្ជបណ្ឌិតនៅក្នុងស្រុក ដើម្បីចុះជួយព្យាបាលជំងឺជូនប្រជាជន។

លោក ឆយ ធារ៉ា អ្នកសម្របសម្រួល និងជាសមាជិកនៃអង្គការមូលនិធិកសុខភាពពិភពលោកអាស៊ី នៅកម្ពុជា នេះជាលើកទី១៤ហើយដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋនៅតាមជនបទ។ លោកថា«យើងបានខកខានចុះជួយប្រជាពលរដ្ឋចំនួន២ឆ្នាំ ២០២១ និង ២០២២ ដោយសារតែជម្ងឺកូវីតរាតត្បាត កិច្ចការមនុស្សធម៌ខាងលើនេះចង់បង្ហាញពីការស្រលាញ់រាប់អានបងប្អូនដែលគាត់មានជីវភាពខ្វះខាត»។

លោកបានថ្លែងអំណរគុណរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិដែលបានអនុញ្ញាត្ត និងគាំទ្រក្រុមការងាររៀបចំកិច្ជការមនុស្សធម៏នេះ និងបានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ក្រុមគ្រូពេទ្យខ្មែរ​ និងបរទេស និងសិស្សនិស្សពេទ្យដែលបានចំនាយទាំងពេលវេលា និងប្រាក់កាសជួយឧបត្តម្ភឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ។ លោកថាក្រុមការងារនឹងចុះជួយពលរដ្ឋជាថ្មីទៀតនៅឆ្នាំ២០២៤៕

Share.