កាលពីយប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់ទ្វីបបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានប្រកាសថាខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម PSG និងជម្រើសជាតិអាហ្សង់ទីន ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ ២០២២ The Best FIFA Men’s Player យកឈ្នះគូប្រជែង Mbappe និង Benzema។

ខាងក្រោមនេះគឺជាពិន្ទុសរុប (លទ្ធផល) ទាំង៣ដំណាក់កាល៖
*គ្រូបង្វឹកបោះឆ្នោត
1. Messi – 728​ សំឡេងគាំទ្រ
2. Mbappe – 478 សំឡេងគាំទ្រ
3. Benzema – 230 សំឡេងគាំទ្រ

*ប្រធានក្រុមបោះឆ្នោត
1. Messi – 717 សំឡេងគាំទ្រ
2. Mbappe – 395 សំឡេងគាំទ្រ
3. Benzema – 301 សំឡេងគាំទ្រ

*ការបោះឆ្នោតអ្នកគាំទ្រ
1. Messi – 1,345,851 សំឡេងគាំទ្រ
2. Mbappe – 391,676 សំឡេងគាំទ្រ
3. Benzema – 200,009 សំឡេងគាំទ្រ

*ពិន្ទុសរុប
1. Messi – 58 ពិន្ទុ
2. Mbappe – 44 ពិន្ទុ
3. Benzema – 34 ពិន្ទុ៕

ស្នាដៃរបស់កីឡាករ៣នាក់ចុងក្រោយ FIFA Best Men’s Award ប្រចាំឆ្នាំ២០២២៖
Messi សមាជិក PSG និងក្រុមជម្រើសជាតិអាហ្សង់ទីន លេង៧៤ប្រកួត ស៊ុត៤៥គ្រាប់ បញ្ចូន៣៤គ្រាប់ ឈ្នះពាន World Cup, Finalissima, Ligue 1 និង France Super Cup ទទួលបានសំឡេងគាំទ្រ ។
Mbappe សមាជិក PSG និងក្រុមជម្រើសជាតិបារាំង លេង៨៣ប្រកួត ស៊ុត៧៧គ្រាប់ បញ្ចូន៣២គ្រាប់ ឈ្នះពាន Ligue 1 និង Nation League។
Benzema សមាជិក Real Madrid និងក្រុមជម្រើសជាតិបារាំង លេង៦៨ប្រកួត ស៊ុត៥៦គ្រាប់ បញ្ចូន១៧គ្រាប់ ឈ្នះពាន Champions League, La Liga, UEFA Super Cup, Spanish Super Cup និង Nation League។

គួរដឹងថាពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ឬ The Best FIFA Men’s Player បង្កើតឡើងដំបូងនៅឆ្នាំ ២០១៦ ខណ:មានតែកីឡាករ៣នាក់ប៉ុណ្ណោះដែលអានឈ្នះពាននេះបានចំនួន២លើកគឺ Messi, Cristiano Ronaldo និង Robert Lewandowski៕

Share.