ភ្នំពេញ ៖ មនុស្ស២នាក់បានស្លាប់ ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ PCXបើកបុកជាមួយម៉ូតូហុងដាឌ្រីម ច្រាសទិស បត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-9467 ជិះគ្នា ២នាក់ ប្រុស១នាក់ ស្រី១នាក់ ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បុកជាមួយភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-7061 ជិះដោយយុវជនម្នាក់ ពីត្បូងទៅជើងបត់ឆ្វេងឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តគ្លីនិកឯកជន ពន្លឺ ដឹកយកទៅ តែមានជនរងគ្រោះ២នាក់ ម្នាក់ខាងPCX ម្នាក់ខាងហុងដាឌ្រីមបានរងរបួសធ្ង់នពេក ត្រូវបានរថយន្តគ្លីនិក មិនបង្អង់យូរ ខ្លាចស្លាប់ក្នុងគ្លីនិក ក៏ដឹក យញ្ជូនឲ្យជនរងគ្រោះស្លាប់នីមន្ទីរពេទ្យព្រះកុសុមៈវិញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ស្គាល់អត្តសញ្ញាណតែម្នាក់ ខាងភាគីម៉ូតូហុងដាឌ្រីម មានឈ្មោះ គុយ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.