កោះកុង ៖ ភ្លើងឆេះព្រៃ ជាក្តីព្រួយបារម្ភរបស់ពលរដ្ឋ ខណៈដែលឆេះកាន់តែខ្លាំង អាចនឹងរាលដាលដល់ចម្ការ ដំណាំរបស់ពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយពន្លត់ភ្លើង កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

តាមអាជ្ញាធរបានឲ្យដឹងថា ស្របពេលអាកាសធាតុ ក្តៅ ស្ងួត មានពលរដ្ឋមួយចំនួនធ្វេសប្រហែស រកឃ្មុំ បោះកន្ទុយបារី ដុតសំរាម បង្កជាអគ្គិភ័យឆាបឆេះស្មៅ ព្រៃ ខណៈដែលភ្លើងឆេះកាន់តែខ្លាំងឡើង រាលដាលជិតដល់ចំការដំណាំរបស់បងប្អូនអ្នកភូមិ ដើម្បីបង្ការនូវហានិភ័យ ដោយសារភ្លើងឆេះព្រៃ ទើបកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន ចេញទៅជួយអន្តរាគមន៍ពន្លត់ភ្លើង ។

អាជ្ញាធរ សមត្ថកិច្ចអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ខណៈដែលអាកាសធាតុ ក្តៅ ស្ងួត ដុតសំរាម ដុតភ្លើងយកឃ្មុំ បោះកន្ទុយបារី ដែលអាចនាំឲ្យភ្លើងឆាបឆេះរាល ៕

អត្ថបទ៖តាតុង សែនជ័យ

Share.

Leave A Reply