កំពត ៖ បន្ទប់ស្នាក់នៅជាន់ទី៤ នៃអគារកាសុីណូ មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ អស់ទ្រព្យសម្បត្តិខាងក្នុង ដោយសារទុស្សេខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

ក្រោយហេតុការណ៍នេះកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញទៅអន្តរាគមន៍ ពន្លត់ភ្លើង ។ សម្ភារៈខូចខាត ក្នុងបន្ទប់ជាន់ទី៤ ភ្លើងឆេះអស់ ។

គ្រោះអគ្គិភ័យខាងលើ សមត្ថកិច្ចបានបញ្ជាក់ថា ផ្តើមចេញពីទុស្សេខ្សែភ្លើង ដោយមានការអន្តរាគន៍ភ្លាមៗ ទប់ស្កាត់ទាន់ពេល ៕

អត្ថបទ៖តាតុង សែនជ័យ

Share.