ក្លិបបាល់ទាត់ Celtic FC ក្រោមការដឹកនាំរបស់លោក Ange Postecoglou ឈ្នះពាន Scottish League Cup ឬ Viaplay Cup រដូវកាល 2022-23 ក្រោយយកឈ្នះក្លិប Rangers FC នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Hampden Park កាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភ: ក្រោមក្រសែភ្នែកអ្នកគាំទ្រទស្សនាផ្ទាល់ជិត៥ម៉ឺននាក់។

២គ្រាប់របស់ក្លិប Celtic FC ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធស្លាបសញ្ជាតិជប៉ុន Kyogo Furuhashi តែម្នាក់ឯងនៅនាទី៤៤,៥៦ ខណ:ក្លិប Rangers FC សម្រេចទីដោយ Alfredo Morelos នៅនាទី៦៤។

គួរដឹងថា​ពានរង្វាន់ Scottish League Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៤៦ ខណ:ក្លិប Rangers ឈ្នះពាននេះបានច្រើនជាងគេសរុប២៧ដង ចំណែកឯក្លិប Celtic ឈ្នះពានបាន២១លើក និងជាការឈ្នះ៧លើកជាប់ៗគ្នា៕

ទស្សនាវីដេអូហាយឡាយនៃវគ្គផ្តាច់ព្រ័ត្រ Scottish League Cup ឬ Viaplay Cup រដូវកាល 2022-23៖

Share.