ភ្នំពេញ ៖ ដោយសារបេីក លឿននិងខ្វះការប្រុងប្រយ័ត្ន នៅផ្លូវ បំបែក ជា បួន ទេីប ធ្វើ ឲ្យ រថយន្ត កូរ៉េ មួយ គ្រឿង និង រថយន្ត ហាយលែនឌ័រមួយគ្រឿង បុក គ្នាយ៉ាងពេញទំហឹង បណ្តាល ឲ្យ ស្ត្រី ម្នាក់ រងរបួស បែក ក្បាល ។

ហេតុការណ៍ នេះ បានកេីត ឡើង កាល ពី វេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃ ទី ២៨ខែកុម្ភៈ ឆ្នាំ ២០២៣ត្រង់ ចំណុច ស្តុប ២៤ម៉ោង តាមបណ្ដោយ ផ្លូវ ហាណូយ កែងនិងផ្លូវ សម្តេច ជាស៉ីម ក្នុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។

ប្រភព ព័ត៌មាន ពី កន្លែង កេីតហេតុ បានឲ្យ ដឹង ថា នៅ មុនពេល កេីតហេតុ គេឃេីញ ស្ត្រី ម្នាក់ បេីកបរ រថយន្ត មួយ គ្រឿង ម៉ាក ហាយលែនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-3119ធ្វើដំណេីរ តាមបណ្ដោយ ផ្លូវ សម្ដេច ជាស៉ីម ទិសដៅ ពី លិចទៅកេីតក្នុង ល្បឿន លឿន ។ ស្របពេល នោះដែរ ក៏មាន រថយន្ត កូរ៉េ មួយ គ្រឿង ទៀត ម៉ាក ហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9845បេីកបរ ដោយ បុរស ម្នាក់ តាមបណ្ដោយ ផ្លូវ ហាណូយ ទិសដៅ ពី ត្បូង ទៅ ជើងក្នុងល្បឿន លឿនដូចគ្នា ។ លុះដល់ចំណុច កេីតហេតុ ត្រង់ចំណុចផ្លូវ បំបែក ជា បួន ដោយសារ ខ្វះការប្រុងប្រយ័ត្ន រថយន្ដ ទាំងពីរ គ្រឿង ក៏បាន បុក គ្នាពេញទំហឹង បណ្តាល ឲ្យ រថយន្ត កូរ៉េ រងការ ខូចខាត ក្រពឹត ផ្នែក ខាង មុខ ចំហៀង ខាង ឆ្វេង ចំណែក ឯ រថយន្ត ហាយលែនឌ័របាន រងការ ខូចខាត ផ្នែក ខាងមុខ និង មួយ ចំហៀង ខាង ស្ដាំ និង បណ្តាល ឲ្យ ស្ត្រី ជា អ្នក បេីកបរ រងរបួស បែក ក្បាល ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ក៏ ត្រូវ បាន សាច់ញាតិ មក ដឹក យក ទៅ មន្ទីរពេទ្យដើម្បីសង្គ្រោះ។

ជាមួយគ្នានេះដែរ ក៏មានសមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅវាស់វែង យក រថយន្ត ទាំង ពីរ គ្រឿងទៅ រក្សា ទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំ ធ្វើការ ដោះស្រាយ ទៅ តាម ផ្លូវ ច្បាប់ នៅពេល ក្រោយ៕

អត្ថបទ៖វិច្ឆិកា

Share.