ភ្នំពេញ៖យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត ចំផ្នែកខាងមុខយ៉ាងពេញទំហឹង បណ្តាលអោយ ហោះផ្លោង ក្បាលចំកញ្ចក់រថយន្ត រងរបួសធ្ងន់និងបាន ស្លាប់ ក្រោយពេលបញ្ចូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកេីតឡេីង នៅវេលាម៉ោង ១០:២០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវ ៩៩កែង ផ្លូវ៤៣៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញយុវជនម្នាក់បេីកម៉ូតូ ម៉ាក ឌ្រីមសង់ សេរីឆ្នាំ ២០០៩ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A.2946 បេីកបរទិសដៅ ពីលិចទៅកេីត។ ស្រាប់តែមក ដល់ចំណុចកេីតហេតុ ក៏ជ្រុលទៅបុករថយន្ត ម៉ាក អាល់ហ្វាត មួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BA.4798 ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលអោយ មនុស្សហោះផ្លោង បុកផ្ទប់ជាមួយ កញ្ចក់រថយន្តបណ្តាលឲ្យរងរបួសធ្ងន់និង ស្លាប់ក្រោយពេលបញ្ចូនទៅមន្ទីរពេទ្យ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ នូលីតម៉ាឌីណា ភេទប្រុស អាយុ ២២ ឆ្នាំ ស្រុកកំណើត នៅ ខេត្តស្ទឹងត្រែង បច្ចុប្បន្ន ស្នាក់នៅរាជធានីភ្នំពេញ។

ក្រោយពេលកេីតហេតុ សាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ចូនទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯម្ចាស់រថយន្ដ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និង រថយន្ត រួមទាំង ម៉ូតូ សមត្ថកិច្ចជំនាញចរាចរណ៍ របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោយពីវាស់វែងរួចយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

អត្ថបទ៖វិច្ឆិកា

Share.