លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលជាតិ បានធ្វើឲ្យមហាជនមានចម្ងល់ជាច្រើន ព្រោះមិនទាន់ដឹងច្បាស់ថាតើលោកនឹងទៅកាន់តំណែងថ្មីជាអ្វីនោះទេ។ ឥលូវដឹងច្បាស់ហើយ គឺលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ 

សូមចុចអាន៖ បញ្ចប់តំណែងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន និងផ្ទេរស្នងការខេត្តព្រៃវែងមកជាអគ្គស្នងការរង

តាមប្រកាសលេខ ១៥៦៤ ដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី២៨ ខែកុម្ភៈ ត្រង់ប្រការ១ចែងថា ត្រូវបានតែងតាំងតំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អត្តលេខ ៥៤៤៣៣ ជាស្នងការនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ 

Share.