បន្ទាយមានជ័យ៖ លួចកាច់កម៉ូតូគេ ត្រូវម្ចាស់តាមទាន់ ស្រែកឆឡោ ត្រូវអាវុធហត្ថឃាត់ខ្លួននៅផ្សាររាត្រីទឹកពុះ ក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបន្តនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក នួន នីណារ៉ូ មបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ ឈ្មោះ ធា ណាក់(ហៅឆាត) ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅមិនមិនពិតប្រាកដ។ លោកនួន នីណារ៉ូ បញ្ជាក់ថា កាលពីយប់ម៉ោង២១ និង០០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យបានធ្វើសកម្មភាព កាច់ករម៉ូតូជនរងគ្រោះ ដែលបានផ្ញើ នៅបរិវេណកន្លែង ផ្ញើម៉ូតូកាស៊ីណូ ផារ៉ាមិច មុខផ្សារទឹកពុះ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែពេលនោះ ត្រូវបានសន្តិសុខឃើញសកម្មភាពប្លែកៗ ឡើងជិះម៉ូតូលើជនរងគ្រោះងាកឆ្វេង ងាកស្តាំ យកដៃអង្កៀសដៃម៉ូតូឡើងចុះ មានភាពសង្ស័យសន្តិសុខចាប់សួរនាំ មានឃើញឧបករណ៍កាច់កម៉ូតូ ក៏ចាប់ប្រគល់ទៅឱ្យកម្លាំងកងរាជអាវុធហត្ថ។

ពេលកម្លាំងអាវុធហត្ថមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើ រកឃើញទាំងវត្ថុតាង រួមមាន៖ សោរលេខ៨ចំនួន០១ដើម,ដែកស្រួចកែច្នៃប្រវែង៨សង់ទីម៉ែត្រចំនួន០១ដើម រួចកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ហើយជំនាញអាវុធហត្ថខេត្តកសាងសំណុំរឿងបន្តទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់។

ចំណែក ZOOMER X ដែលត្រូវបានជនសង្ស័យខាងលើធ្វើសកម្មភាពនោះ ត្រូវបានកម្លាំងជំនាញ ហៅម្ចាស់យកឯកសារ ដើម្បីមកទទួលយកម៉ូតូវិញផងដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.