គិតត្រឹមសប្តាហ៍ទី៣ នៃពានរង្វាន់ខេមបូឌានលីគខាប់ Cambodian League Cup រដូវកាល ២០២៣ ក្រុមខ្លះលេងបាន៣ប្រកួត ក្រុមខ្លះទៀតលេងបាន២ប្រកួត ខណ:ក្រុមទាំងអស់ស៊ុតចូលទីគ្នាទៅវិញទៅមកសរុប ៥៩គ្រាប់ ដោយឡែក បឹងកេត និង សូលទីឡូអង្គរ ជាក្រុមមិនទាន់រកបានគ្រាប់បាល់ទាល់តែសោះ។

គ្រាប់បាល់សរុប៥៩គ្រាប់ គិតត្រឹមសប្តាហ៍ទី៣៖
– ណាហ្គាវើលដ៍ ១២គ្រាប់
– Tiffy Army ៨គ្រាប់
– ISI ដង្កោសែនជ័យ ៨គ្រាប់
– គិរីវង់សុខសែនជ័យ ៦គ្រាប់
– វិសាខា ៥គ្រាប់
– ព្រះខ័នរាជស្វាយរៀង ៥គ្រាប់
– ភ្នំពេញក្រោន ៣គ្រាប់
– ព្រៃវែង ៣គ្រាប់
– កោះកុង ៣គ្រាប់
– អគ្គិសនីកម្ពុជា ៣គ្រាប់
– អង្គរថាយហ្គឺរ ២គ្រាប់
– នគរបាលជាតិ ១គ្រាប់
– បឹងកេត និង សូលទីឡូងអង្គរ មិនទាន់រកបានគ្រាប់បាល់៕

Share.