ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ពិភពលោក FIFA Futsal World Cup 2024 បាល់ទាត់​កម្រិត​អន្តរជាតិ​មួយ​ឈ្មោះ​ថា NSDF Futsal Championship ឆ្នាំ២០២៣ នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​នេះ​ហើយ។ ក្រុម​ចូលរួម​ចំនួន​​៦ នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍នេះ​មានដូចជា៖ ម្ចាស់​ផ្ទះ​ថៃ, ជប៉ុន, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប, ម៉ូសំប៊ិក។

ការ​ប្រកួត​ពានរង្វាន់​ហ្វូតសាល​អន្តរជាតិ​ NSDF Futsal Championship ២០២៣ នឹងចាប់ផ្តើមពីថ្ងៃ ទី១ ដល់ថ្ងៃទី៧ ខែមីនា នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ ក្រុម​ចូល​រួម​ត្រូវ​បាន​បែង​ចែក​ជា​២​ពូល ដោយ​ពូល​នីមួយៗ​មាន​៣​ក្រុម ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​បំផុត​ចំនួន​២​ក្រុមក្នុង​ពូល​នីមួយៗ​ដើម្បី​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

​កាលវិភាគ​ប្រកួត NSDF Futsal Championship ឆ្នាំ២០២៣ មាន​ដូច​ខាង​ក្រោម៖

គួររំលេកថា ថៃជា​ក្រុម​មួយ​ក្នុង​ចំណោម​៥​ប្រទេស តំណាង​ឱ្យ​ទ្វីប​អាស៊ី ដែលបានទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក FIFA Futsal World Cup 2021 នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ជាមួយ ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម ខណ: FIFA Futsal World Cup 2024 នឹង​ចាប់​ផ្ដើម​ប្រកួតនៅ​ខែមីនា ខាងមុខ​នេះ៕

Share.