គិតត្រឹមសប្តាហ៍ទី៣ អ្នកគាំទ្រជិត២ម៉ឺននាក់បានទិញសំបុត្រ ដើម្បីចូលទស្សនាផ្ទាល់នៅកីឡដ្ឋានទាំង១០ នៃពានរង្វាន់ខេមបូឌានលីគខាប់ Cambodian League Cup រដូវកាល ២០២៣ ខណ:កីឡដ្ឋានហនុមាន ដែលមានមូលដ្ឋាននៅខេត្តសៀមរាប មានអ្នកចូលរួមទស្សនាផ្ទាល់ច្រើនជាងគេសរុប ៣,៦៥៨នាក់។

ខាងក្រោមនេះគឺជាចំនួនអ្នកចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន៖
1. កីឡដ្ឋានហុនមាន ៣ប្រកួតសរុប ៣,៦៥៨នាក់
2. កីឡដ្ឋាន AIA, KMH Park ៣ប្រកួតសរុប ២,៩០៥នាក់
3. កីឡដ្ឋានស្តាតចាស់ ៣ប្រកួតសរុប ២,៧៣១នាក់
4. កីឡដ្ឋានកំពង់ស្ពឺ ២ប្រកួតសរុប ២,៤១៥នាក់
5. កីឡដ្ឋាន Cambodian Airway ១ប្រកួតសរុប ១,៩៣២នាក់
6. កីឡដ្ឋាន Smart RSN ១ប្រកួតសរុប ៩៧៨នាក់
7. កីឡដ្ឋានគិរីវង់ ២ប្រកួតសរុប ៨២៦នាក់
8. កីឡដ្ឋានកោះកុង ១ប្រកួតសរុប ៧១៧នាក់
9. កីឡដ្ឋានព្រៃវែង ១ប្រកួតសរុប ៦៧៩នាក់
10. កីឡដ្ឋានអគ្គិសនីកម្ពុជា ១ប្រកួតសរុប ២៤២នាក់៕

Share.