បើយោងតាមការចុះផ្សាយរបស់ Mr.ลูกหนัง AEC បានឲ្យដឹងថា ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម២២ឆ្នាំ នឹងត្រូវប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន៣ប្រកួត នៅទីលានមជ្ឈមណ្ឌលហ្វឹកហាត់ MARALEINA កោះ​សាមុយ ប្រទេសថៃ។

៣ប្រកួតរបស់ U-22 កម្ពុជា មានដូចជា៖
-នៅថ្ងៃទី១ ខែមីនា ប៉ះជាមួយ Ranong United​
-នៅថ្ងៃទី៨ ខែមីនា ប៉ះជាមួយ HuaHin City FC​
-នៅថ្ងៃទី១៥ ខែមីនា ប៉ះជាមួយ Nonthaburi United។

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់

គួរដឹងថាក្រុម​​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម២២ឆ្នាំ បានធ្វើដំណើរទៅបោះជំរំុំហ្វឹកហាត់​នៅ​លើ​កោះ​សាមុយ នៅទីលានមជ្ឈមណ្ឌលហ្វឹកហាត់ MARALEINA ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី២៧ ខែកុម្ភ: កន្លងទៅ រហូតដល់ថ្ងៃទី១៥ ខែមីនា គឺដើម្បី​ត្រៀម​ខ្លួន​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕

Share.