កីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុប ចំនួន០៧គ្រឿង គិតត្រឹមរសៀលថ្ងៃទី២៨ ខែកុម្ភ: នៃព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

លទ្ធផលគិតត្រឹមរសៀល ថ្ងៃទី២៨ ខែកុម្ភៈ មេដាយចំនួន០៤គ្រឿង ក្នុងនោះ មេដាយប្រាក់ ០២គ្រឿង និងមេដាយសំរិទ្ធ ០២គ្រឿង ដោយលទ្ធផលមាន៖

១.កីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាគូបុរស Duo MALE ទទួលបានមេដាយប្រាក់ ០១គ្រឿង។
២.កីឡាការីនី ហេង ស៊ីវហ៊ាង និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាគូបុរស-នារី Duo MIXED ទទួលបានមេដាយប្រាក់។
៣.កីឡាករ សរ សុផានុត និងកីឡាការិនី ទឹន សុវណ្ណលីនណា វិញ្ញាសាគូបុរស-នារី Duo MIXED ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង
៤. កីឡាការិនី ទឹន សុវណ្ណលីនណា និងកីឡាការិនី ហេង ស៊ីវហ៊ាង ប្រកួតវិញ្ញាសាគូនារី Duo FEMALE ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង។

លទ្ធផលគិតត្រឹមរសៀល ថ្ងៃទី២៥ ខែកុម្ភៈនេះ ដែលជាថ្ងៃទី១ កម្ពុជាដណ្ដើមបានមេដាយសរុប ចំនួន០៣គ្រឿង ក្នុងនោះ មេដាយប្រាក់ ០២គ្រឿង និងមេដាយសំរិទ្ធ ០១គ្រឿង មានដូចជា៖

១.កីឡាករ សរ សុផានុត និងកីឡាការិនី ទឹន សុវណ្ណលីនណា វិញ្ញាសាគូបុរស-នារី SHOW MIXED ទទួលបានមេដាយប្រាក់ ០១គ្រឿង
២. កីឡាការិនី ទឹន សុវណ្ណលីនណា និងកីឡាការិនី ហេង ស៊ីវហ៊ាង ប្រកួតវិញ្ញាសាគូនារី SHOW FEMALE ទទួលបានមេដាយប្រាក់ ០១គ្រឿង
៣.កីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាគូបុរស SHOW MALE ទទួលបានមេដាយសំរិទ្ធ ០១គ្រឿង។

ជាលទ្ធផល សរុបនៃព្រឹត្តិការណ៍ការប្រកួតអត្តពលិក​ជឺជីត​ស៊ូ​ជម្រើស​ជាតិ​កម្ពុជា​ឈ្នះបានពានប្រាក់ ១គ្រឿង ( ចំណាត់លេខ២ ក្នុងប្រភេទវិញ្ញាDuo Show) មេដាយសរុប ៧គ្រឿង មេដាយ ប្រាក់ ៤​គ្រឿង មេដាយសំរិទ្ធ ៣គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ឆ្នាំ​២០២៣ នាថ្ងៃទី២៨ ខែកុម្ភៈ នៅទីក្រុងបាងកក ប្រទេសថៃ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាជឺជីតស៊ូ បាន​បញ្ជូលអត្តពលិកជឺជីតស៊ូជម្រើសជាតិ ចំនួន១៨រូប ទៅ​ចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ៕

Share.