
នៅរសៀលថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ អតីតអ្នកប្រដាល់ថៃ បច្ចុប្បន្នជាពិធីករក្នុងសង្វៀនប្រដាល់ប្រចាំនៅប្រទេសថៃ លោក Antoine Pinto – อองตวน ปินโต បានសរសើរថា«គុនខ្មែរ»មានអ្នកទស្សនាច្រើនមួយរយ:ចុងក្រោយនេះ។
លោក Antoine Pinto កូនកាត់បីសាសន៍ «បារាំង, ថៃ និងមានឈាមជ័រជាខ្មែរផងដែរនោះ» បានបង្ហោះលើគណនីហ្វេសប៊ុកដូច្នេះថា៖«មួយរយៈចុងក្រោយនេះមានអ្នកទស្សនាគុនខ្មែរច្រើនណាស់, វាកំពុងពេញនិយមខ្លាំង»។ នេះជាលើកឡើងរបស់ចៅតា លន់ នុន ដែលត្រូវជាប្អូនរបស់ លន់ ណុល។

ភ្លាមៗនោះមានអ្នកគាំទ្រ Muay Thai ចូល Comment លើផេករបស់បុរសកម្ពស់១.៨៣ម៉ែត្រ វ័យ៣២ឆ្នាំខាងលើថា៖«ខ្ញុំដឹងថាឯងជាកូនខ្មែរ ប៉ុន្តែមករកប្រាក់ចិញ្ចឹមក្រពះនៅប្រទេសថៃ, អ្នកកំពុងធ្វើអ្វីដែលគួរឱ្យស្អប់ខ្ពើម។ ពិតជាខកចិត្តចំពោះអ្នកណាស់»។
លោក Antoine Pinto បានតបទៅវិញថា៖«តើនេះជាការស្អប់ខ្ពើម រើសអើងជាតិសាសន៍ខ្មែរ ដែលមកធ្វើការនៅប្រទេសថៃឬ? ពិភពលោកនេះ ទោះបីមកពីប្រទេសណាក៏ដោយ អាចធ្វើការបានគ្រប់ទីកន្លែង ប្រសិនបើយើងមិនបង្កបញ្ហាដល់នរណាម្នាក់នោះ»។
«អ្នកមិនចាំបាច់ខកចិត្តនឹងអ្នកដ៏ទៃទេ, អ្នកអាចព្យាយាមកែតម្រូវការគិតរបស់អ្នកបាន។ ខ្ញុំបានធំធាត់នៅប្រទេសថៃ ហើយ Muay Thai គឺពេញមួយជីវិតរបស់ខ្ញុំ»៕

