សិល្បៈ​ជាតិ​៖​ នៅ​រសៀល​ថ្ងៃ​ពុធ​ ទី​ ១​ ខែ​មីនា​ ឆ្នាំ​ ២០២៣​ នេះ​តារា​ចម្រៀង​រ៉េប​ វណ្ណដា​ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ស្ដែង​ឱ្យ​ឃើញ​ថា​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ឯ​ប្រទេស​ជប៉ុន​ជា​មួយ​ក្រុម​គ្រួសារ​។​ ប៉ុន្តែ​រូប​ភាព​មួយ​សន្លឹក​របស់​លោក​ ដែល​បាន​ស្លៀក​ពាក់​ឈុត​ប្រពៃណី​ជន​ជាតិ​ជប៉ុន​ កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នៅ​លើ​បណ្ដាញ​សង្គម​ រហូត​មក​អ្នក​ Comment​ សរសើរ​សង្ហា​ដូច​តួ​ជប៉ុន​ មិន​តិច​នាក់​ឡើយ​។​

សារព័ត៌មាន​ត្រយង​ សូម​ដក​ស្រង់​នូវ​ការ​ Comment​ របស់​ហ្វេន​មួយ​ចំនួន​ដែល​បាន​ពេញ​ចិត្ត​ចំពោះ​រូបភាព​នេះ ​ដោយ​អ្នក​ខ្លះ​ Comment​ ថា​ ៖​ «​បុរស​ជប៉ុន​»​ «​ថត​រឿង​ជប៉ុន​មែន​ដា»​ «Woo​តួ​ជប៉ុន​»​ «កំពុង​រៀប​ចំ​ថត​មែន​បង​?​» «​idol​ មុខ​ដូច​តួ​ជប៉ុន​ »​ និង​មាន​អ្នក​ខ្លះ​ទៀត​ Comment​ ជា​រូប​បេះដូង​ដែល​បង្ហាញ​ពី​ការ​ស្រឡាញ់​ និង​ពេញ​ចិត្ត​ចំពោះ​រូប​សម្រស់​របស់​ វណ្ណដា​ ជា​ខ្លាំង​។​

វណ្ណដា​ បាន​បង្ហោះ​រូប​ភាព​ជា​អាល់​ប៊ុម​ និង​បាន​សរសេរ​ផ្ញើ​ចិត្ត​នឹក​ថា​ ៖​ «អត់​បាន​បាត់​ទៅ​ណា​ទេ​ ទៅ​ដើរ​លេង​» ។ មែន​ទែន​ទៅ​ រូបភាព​មួយ​អាល់ប៊ុម​របស់​ វណ្ណដា​ កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​ ១​ មីនា​ នេះ​ មាន​អ្នក​ចែក​រំលែក​បន្ត​ដល់​ទៅ​ 3.1​K​ Share​ ,​ 18k​ Comments​ និង​ជាង​ 100​k​ Reactions​។​

សូម​ជម្រាប​ថា​ វណ្ណដា​ ក៏​បាន​បង្ហោះ​រូប​ភាព​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​មួយ​អាល់​ប៊ុម​នេះ​នៅ​លើ​គណនី​អ៊ីស្ដាក្រាម​របស់​លោក​ដែល​មាន​ឈ្មោះ​ therealvannda ​ហើយ​គេ​ឃើញ​មាន​នារី​ៗ​ថៃ​ជា​ច្រើន​បាន​ចូល​មក​សរសើរ​លោក​ ដោយ​ពួក​គេ​និយាយ​ថា​ «ឪវាអើយ​ សង្ហា​ណាស់​» «លើស​ពេក​ដឹង​បង​សម្លាញ់​ គួរ​ឱ្យ​ស្រឡាញ់​អ្វី​យ៉ាង​នេះ​ ស្រឡាញ់​ជិត​ដាច់​ខ្យល់​ហើយ​» ​៕​

Share.