ភ្នំពេញ៖នៅរសៀលថ្ងៃទី០១ខែមីនាឆ្នាំ២០២៣ លោកស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ឈ្មោះ អី វណ្ណរិទ្ធភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅផ្ទះ លេខ ៣៨៤ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារPJ រាជធានីភ្នំពេញបណ្តោះអាសន្ន ចំនួន៣បទល្មើសរួមមាន៖១. បទ ហិង្សាដោយចេតនា ២.បទ ប្រឆាំងនឹងអ្នករាជការសាធារណៈ និង៣ បទ. ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង ០០ និង០០ នាទី រំលងអធ្រាត្រ តាមមាត្រា២១៧ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣នេះ បានចាប់បញ្ជូនខ្លួនជនសង្ស័យដែលរារាំងដល់ការអនុវត្តច្បាប់ និងប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ចនេះ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

បុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច ក្រោយពីធ្វេីការឃាត់ខ្លួន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានចាប់យកមកធ្វេីតេស្ត សារធាតុញៀនបង្ហាញថា មានសញ្ញាវិជ្ជមាន ។

ជនសង្ស័យនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ចតុមុខ

Share.