នៅយប់ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ក្លិបបាល់ទះវិសាខា បានប្រកាសជ្រើសរើសថ្នាលយុវជនអាយុក្រោម១៨ឆ្នាំ កម្ពស់១.៨៥ម៉ែត្រឡើងទៅ ដើម្បីក្លាយជាកីឡាករបន្តវេន ក្នុងវិស័យបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

ចំពោះលក្ខខណ្ឌមានដូចជា៖
– ត្រូវមានសញ្ជាតិខ្មែរ
– ភេទប្រុស
– មានអាយុចាប់ពី១៤ឆ្នាំ ដល់អាយុ១៧ឆ្នាំ
– មានកម្ពស់ចាប់ពី ១.៨៥ម៉ែត្រឡើងទៅ
– មានក្រមសីលធម៌ កាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អប្រសើរ
– មានឆន្ទ:ស្រឡាញ់កីឡាបាល់ទះ៕

Share.