ការស្ទាប់ស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃ អាទិត្យ ថា នារីកូរ៉េភាគច្រើនចាប់ផ្ដើមគិតថា ការរៀបការ និង ការផ្ដល់កំណើតកូន មិនមែនជាផ្នែកដ៏សំខាន់សម្រាប់ជីវិតរបស់ពួកគេនោះទេ នេះបង្ហាញឲ្យឃើញពីនិន្នាការរបស់ស្រ្តីកូរ៉េប្រឆាំងនឹងតួនាទីប្រពៃណីនៅក្នុងសង្គមកូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Koreaherald នាថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ មីនា ឆ្នាំ ២០២៣។

យោងតាមការស្ទង់មតិរបស់សមាគមកូរ៉េសម្រាប់ការសិក្សាសុខុមាលភាពសង្គមបានបង្ហាញថា មានស្រ្តីតែ ៤ភាគរយប៉ុណ្ណោះ ដែលឆ្លើយតបថា អាពាហ៍ពិពាហ៍ និង ការផ្ដល់កំណើតកូន គឺជា «កាតព្វកិច្ច» ខណៈបរុស ១២.៩ភាគរយ បានឆ្លើយបែបនេះដូចគ្នា។

ការសិក្សាបានបង្ហាញថា សារៈសំខាន់នៃអាពាហ៍ពិពាហ៍ និង ការផ្ដល់កំណើតកូន ហាក់ដូចជាត្រូវបានគេព្រួយបារម្ភអំពីចំនួនអ្នកគិតថាការមានគ្រួសារគឺជារឿងចាំបាច់ ដោយសារតែភាគរយនៃការស្ទាប់ស្ទង់មតិបានថយចុះរៀងរាល់ឆ្នាំជាបន្តបន្ទាប់៕

ប្រភព៖ koreaherald

Share.