សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស បាន​ប្រកាស​អញ្ជើញ​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​ ដើម្បី​ចូល​រួម​ប្រកួត​មិត្តភាព នៅ​ក្នុងខែមីនា ខាង​មុខ​នេះ។ នេះ​បើ​យោងតាមការចុះផ្សាយរបស់គេហទំព័រ Asean Football នៅ​ថ្ងៃ​ទី០២ ខែមីនា ឆ្នាំ២០២៣នេះ។

ជំនួប​មិត្តភាព​អន្តរជាតិ រវាង​ក្រុម​បាល់ បង់ក្លាដេស និងក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​ គ្រោង​ធ្វើ​ការ​ប្រកួត​នៅ​ក្រុង​ដាកា ប្រទេស​បង់ក្លាដែស។ យ៉ាងណាក៏ដោយ ក្រុមនារី កម្ពុជា​ចង់​រៀប​ចំការ​ប្រកួត​នៅ​ខែមេសា ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅផ្ទះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជី ឈ្មោះ កីឡាការនីជម្រើសជាតិអាយុ២០ឆ្នាំ ចំនួន២៥រូប ដើម្បីត្រៀមប្រកួត ជម្រុះ​ពាន​ដ៏​ធំមួយ​ប្រចាំ​ទ្វីបអាស៊ី AFC U-20 ដែលប្រទេសកម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៏​ប្រកួត​បាល់​ទាត់​នារី​ទ្វីប​អាស៊ី​អាយុ​ក្រោម ២០ឆ្នាំ សម្រាប់វគ្គជម្រុះក្នុងពូល G ដែល​នឹង​ចាប់​ផ្ដើម​នៅថ្ងែទី៨ ខែមីនា នៅកីឡដ្ឋាន ស្មាត អ អេស អិន របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន៕

ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា
ក្រុម​ជម្រើស​ជាតិ​នារី​បង់ក្លាដេស

Share.