សមាជិក​អាជ្ញាកណ្ដាល​កម្រិត​ FIFA ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ព្រមទាំង កញ្ញា ថោ ដាវី ជាប់ឈ្មោះចេញទៅបម្រើការជាអាជ្ញាកណ្តាល AFC Elite Referees ប្រចាំឆ្នាំ ២០២៣ នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ីក្នុងការប្រកួតលើឆាកអន្តរជាតិ។

កញ្ញា ប្លុង ពេជ្រអក្ខរ៉ា

គួរដឹងថាកន្លងទៅសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក៏ធ្លាប់បាន​បញ្ជូន​អាជ្ញាកណ្ដាល​នារី​ចំនួន​២រូប ទៅ​ដឹកនាំ​ការ​ប្រកួត​ក្នុង​ពានរង្វាន់ AFF Woman Championship 2022 នេះ​នៅ​ហ្វីលីពីន ដោយ​មាន​កញ្ញា ប្លុង ពេជ្រអក្ខរ៉ា និង​កញ្ញា ថោ ដាវី។

ក្នុងឆ្នាំ២០២៣ សហព័ន្ធបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានចេញបញ្ជីឈ្មោះអាជ្ញាកណ្តាល កំរិតអន្តរជាតិ សម្រាប់ប្រទេសជាសមាជិកទូទាំងពិភពលោក កាលពីពេលថ្មីនេះ ដែលក្នុងនោះក៏មានសមាជិកមន្រ្តីអាជ្ញាកណ្តាលរបស់កម្ពុជា សរុប១១រូប។

អាជ្ញាកណ្ដាលលើទីលានទាំង ៤រូបមាន៖
-លោក ជី សាមឌី (ជាប់លើកដំបូងតាំងពីឆ្នាំ២០០៧)
-លោក ឃួន វីរៈ (ជាប់លើកដំបូងពីឆ្នាំ២០១០)
-លោក ឃិន ឧសីហា (ជាប់លើកដំបូងពីឆ្នាំ២០២៣)
-កញ្ញា ប្លុង ពេជ្រអក្ខរ៉ា (ជាប់លើកដំបូងពីឆ្នាំ២០១៤)។

ជំនួយការអាជ្ញាកណ្ដាល ៦រូបរួមមាន៖
-លោក គឹម ស៊ីពិសាល (ជាប់ដំបូងពីឆ្នាំ២០១០)
-លោក ផៃ វិសាល (ជាប់ដំបូងពីឆ្នាំ២០២២)
-លោក ស៊ុន ចាន់ភារិទ្ធិ (ជាប់ដំបូងពីឆ្នាំ២០០៧)
-លោក ស៊ុន ដារ៉ាវុធ(ជាប់ដំបូងពីឆ្នាំ២០១៨)
-លោក ទិន សំរេច (ជាប់ដំបូងពីឆ្នាំ២០២២)
-កញ្ញា ថោន ដាវី (ជាប់ដំបូងពីឆ្នាំ២០២២)

ខណ:អាជ្ញាកណ្ដាលសម្រាប់កីឡាបាល់ទាត់ក្នុងសាល គឺលោក សន វិហ្សែល៕

Share.