ភ្នំពេញ÷ រថយន្ដព្រូសមួយគ្រឿងរងការខូចខាត បែកកង់អស់មួយចំហៀង ក្រោយបុរសជនជាតិបរទេសពីរនាក់ បើកក្នុងល្បឿនលឿនជ្រុលចង្កូត ទៅបុកខឿនរង្វង់មូលនៅតាមបណ្ដោយវិថីឈ្នះៗ កាលពីវេលាម៉ោង ១២:១០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ នៅតាមបណ្ដោយវិថីឈ្នះៗ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌ័ពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូលឡើងគេឃបុរសពីរនាក់ជាជនជាតិបរទេស បើករថយន្ដព្រូសមួយគ្រឿងពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 2BI-0197 ធ្វើដំណើរតាមបណ្ដោយវិថីឈ្នះៗ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុងរង្វង់មូលសង់ថ្មី មានសភាពងងឹតអ្នកបើករថយន្ដ ទំនងមើលមិនឃើញទើបបើកទៅបុកខឿនរង្វង់មូលពេញទំហឹង បណ្ដាលអោយរថយន្ដរងការខូចខាតបែកកង់អស់មួយចំហៀងផ្នែកខាងមុខ។ហោះឡើងលើរង្វង់មូលទៅមុខលែងរួច ឯអ្នកបើកបរនឹងអ្នករួមដំណើរជាមួយ រងរបួសស្រាល។ ក្រោយបើករថយន្ដបុកខឿនរង្វង់មូលបណ្ដាលអោយរងការខូចខាតរួចហើយ បុរសទាំងពីរនាក់ខាងលើ បានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្ដរងការខូចខាត នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ នរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទួចរថយន្ដបង្ករ យកទៅរក្សាទុក ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.