បន្ទាប់​ពី​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​តារា​ចម្រៀង​អតីត​ម្ចាស់​ពាន​ The Voice Cambodia លោក ធែល ថៃ​មិន​ដែល​បាន​ផុស​ឬ​ Live បង្ហាញ​ឬ​ចែក​រំលែក​អាការៈ​វិវត្តន៍​នៃ​ជំងឺ​របស់​លោក​ជាមួយ​នឹង​អ្នក​គាំទ្រ​ឡើយ​រហូត​មក​ដល់​ថ្ងៃទី​០៤​ខែ​មេសា​ម្សិលមិញ​នេះ​ទើប​លោក​បាន​ចេញ​មក​ប្រកាស​ពី​ការ​ជា​សះស្បើយ​ពី​ជំងឺ​នេះ​តែ​ម្ដង

​។លោក ​ធែល ​ថៃ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​បាន​ផុស​ថ្លែង​អំណរ​គុណ​ចំពោះក្រុម​គ្រូពេទ្យ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យបាល​រូប​លោក​រហូត​បាន​ជា​សះស្បើយ​និង​ផ្ដាំផ្ញើ​សារ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំង​អស់​ផង​ដែរ​ថា​៖ «ជា​ចុង​ក្រោយ​នេះ​ សូម​ឱ្យ​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​គ្នា​ចូលរួម​អនុវត្ត​នូវ​ ៣កុំ​ ៣ការពារ​ ឱ្យ​បាន​ខ្ជាប់ខ្ជួន​ និង បាន​ចៀសផុត​ពី​ជំងឺ​កូវីដ​-១៩ ក្នុង​ការ​បញ្ចប់​ជំងឺ​កូវីដ​-១៩​ នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​»៕

Share.