បន្ទាយមានជ័យ៖ កម្លាំងជំនាញការិយាល័យនីតិវិធី (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបករណីជួញដូគ្រឿងញៀនខុសច្បាប់ នៅ០៣គោលដៅផ្សេងគ្នា៖ ១.ភូមិសាមគ្គីមានជ័យ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត។ ២.នៅចំណុច KTV G9 ស្ថិតនៅភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត។ និង ៣.ចំណុចផ្លូវលំ ភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង២នាក់ទី១នាក់ ទី១ឈ្មោះ សាន ប៊ុនថេត ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២ឈ្មោះ សុខ ផល្លី (មេក្លោង) ភេទប្រុស អាយុ៣៦ឆ្នាំ។ ចំពោះវត្ថុតាងសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥គីឡូ ៤៤២,៦៨ក្រាម។ កេតាមីន ចំនួន ០៤កញ្ចប់តូច។

បច្ចុប្បន្ន ជនសង្ស័យ  និង វត្ថុ តាងត្រូវបាន កម្លាំង ជំនាញ  កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ តាមច្បាប់ ៕

អត្ថបទ៖ ចតុមុខ

Share.