កណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគាស់ផ្ទះពលរដ្ឋកាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទី ស្ថិតភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះម៉េងសុខណាហៅនុយភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែតាឡៃឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៣ ជនរងគ្រោះបានបើករថយន្តដឹកក្រុមគ្រួសារទៅធ្វេីបុណ្យនៅវត្តប្រាសាទនាងខ្មៅខេត្តតាកែវ លុះដល់វេលាម៉ោង១៤និង៤០នាទីជនរងគ្រោះក៏បានបើករថយន្តដឹកក្រុមគ្រួសារត្រឡប់មកផ្ទះវិញរួចបានចាក់សោបើកទ្វារផ្ទះបានឃើញខោអាវនៅក្នុងទូររេីសរប៉ាត់រប៉ាយពេញផ្ទះនិងកូនជ្រូកដាក់លុយបែកហើយបានឃើញចម្រឹងបង្អួចផ្ទះរបេីកនិងរបងលួសសំណាញ់មានស្នាមកាត់ចូលលួចទ្រព្រសម្បតិ្តនៅក្នុងផ្ទះបែបនេះ ទើបម្ចាស់ផ្ទះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលឲ្យជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលសហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាពិតជាបានកាត់របងលួសសំណាញ់និងគាស់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.