
លោក ប្រាក់ វុទ្ធី គ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ២០ឆ្នាំ អំពីស្ថានភាពក្រុម និងការត្រៀមខ្លួនចំពោះការប្រកួតពានរង្វាន់ AFC U20 Woman’s Asian Cup ឆ្នាំ ២០២៤ អ៊ុយបេគីស្ថាន វគ្គជម្រុះជុំទី ១ ក្នុងពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ។
ខាងក្រោមនេះគឺជាប្រសាសន៍របស់លោក ប្រាក់ វុទ្ធីគ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ២០ឆ្នាំ៖
ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ២០ឆ្នាំ កំពុងធធ្វើការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ត្រៀមការប្រកួតព្រឹត្តិការណ៏កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិនារីកម្ពុជាស្ថិតនៅក្នុងពូល G មានក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ របស់មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ ដោយកម្ពុជា នឹងត្រូវជួបមីយ៉ាន់ម៉ា នៅថ្ងែទី៨ ខែមីនា នឹងមួយប្រកួតទៀតត្រូវប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ថ្ងៃទី១០ មីនា ឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន៕




