ភ្នំពេញ ៖ រោងទិញលក់អេតចាយចំនួន៥ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយសារដុតទៀនបំភ្លឺខ្វះការប្រុងប្រយ័ត្ន កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅតាម
ផ្លូវលំ ក្រុមទី១០ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងមានឈ្មោះ ប៉ាក ច័ន្ទ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅទីតាំងកើតហេតុខាងលើ បានជួលឲ្យអ្នករកសុីទិញលក់អេតចាយ សង់ជារោង ទំហំ៤ម៉ែត្រx៥ម៉ែត្រ ប្រក់ស័ង្កសី ជាប់ៗគ្នា ។

តាមប្រភពបានឲ្យដឹងថា ទីតាំងខាងលើ សងមិនរៀបរយ គ្មានសណ្តាប់ធ្នាប់ ដោយសារការធ្វេសប្រហែស នៅវេលាម៉ោងខាងលើ ភ្លើងឆាបឆេះសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើល ត្រួវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿងចេញទៅអន្តេាគមន៍ ។ រោងចំនួន៥ខ្នង ត្រូវបានភ្លើងឆេះអស់ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.