បន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះកាស៊ីណូ ដាយមិនស៊ីធី ស៊ីធី រយៈពេលជាង១ម៉ោង ផ្អើលបុគ្គលិកនិងភ្ញៀវរត់ចែកជើងគ្នាចេញក្រៅ នៅម៉ោង១១.៣០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ក្រុងប៉ោយប៉ែត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដើមឡើយគេឃើញភ្លើងឆាបឆេះនៅផ្នែកជាន់ខាងលើ បណ្តាលមានអណ្តាលភ្លើងនិងផ្សែងខ្មួលខ្មាញ ឃើញដូចនោះបុគ្គលិកនិងភ្ញៀវលេងល្បែងកាស៊ីណូបានសម្រុករត់ចេញពីកាស៊ីណូចេញមកក្រៅទាំងភ័យស្លន់ស្លោរ ហើយភ្លាមៗក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង និងកម្លាំងរួមជាមួយសន្តិសុខកាស៊ីណូបានចូលអន្តរាគមន៍បាញ់ពន្លត់រយៈពេលជាង១ម៉ោងក្រោយទើបគ្រប់គ្រងស្ថានភាពបាន។


ទាក់ទងទៅនឹងករណីឆាបឆេះកាស៊ីណូ DIAMONCITY CITY នេះ មិនបានដឹងនៅទំហំខូចខាតនិងមូលហេតុនៅឡើយទេ ក្រោយពេលអគ្គីភ័យឆាបឆេះត្រូវបានអន្តរាគមន៍ពន្លត់បានស្ងប់ ហើយត្រូវបានបិតទ្វារជិតមិនអោយចេញ.ចូលឃើញតែបុគ្គលិក និងភ្ញៀវឈរ នៅខាងក្រៅទាំងភាពតក់ស្លត់។


តាមក្រុមអ្នកពន្លត់អគ្គិភ័យបានឲ្យដឹងដែរថា៖ អគ្គភ័យដែលឆេះកាស៊ីណូនេះ គឺចាប់ផ្តើមឆេះផ្នែកជាន់លើហើយរាលដាលឆាបឆេះចាប់ពីម៉ោង១១,៣០នាទីយប់ដល់ម៉ោង១២,២០នាទីយប់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ទើបគ្រប់គ្រងស្ថានភាពបានតែមិនទាន់បានដឹងពីមូលហេតុឆេះនៅឡើយទេហើយក៍ខូចខាតទំហំប៉ុន្មានដែរតែប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៣គ្រឿង៕

អត្ថបទ៖ ប៉ោយប៉ែត

Share.