ស្វាយរៀង ៖ អគ្គិភ័យឆាបឆេះបន្ទប់ជាន់ទី៦ នៃអគារកាសុីណូប៉ារីស បូព៌ា បង្កឲ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច នគរបាល អាវុធហត្ថ យោធា រថយន្តពន្លត់អគ្គិភ័យ ច្រើនគ្រឿងចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា ចំណុចកន្លែងភ្លើងឆេះ ជាងកំពុងធ្វើការជួសជុល ស្រាប់តែនៅវេលាម៉ោងខាងលើ ឆ្លងចរន្តភ្លើង បង្កជាអគ្គិភ័យឆាបឆេះ ។

ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿងចេញទៅជួយជាបន្តបន្ទាប់ ក្នុងនោះ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេស វៀតណាម ចំនួន៣គ្រឿង ចូលរួមសហការបាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល ទើបភ្លើងរលត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៦១រថយន្ត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.