ក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះ Real Madrid ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Santiago Bernabéu ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey រដូវកាល ២០២២-២៣ កាលពីរាត្រីថ្ងៃទី២ ខែកុម្ភ:។ ១គ្រាប់ស៊ុតចូលទីខ្លួនឯង (Own Goal) ដោយកីឡាករ Eder Militao នៅនាទី២៦’។

ក្រោយចប់ការប្រកួតលោក Carlo Ancelotti គ្រូបង្វឹក Real Madrid បានថ្លែងថា៖«យើងលេងបានល្អ យើងបានដាក់សម្ពាធ Barcelona យ៉ាងខ្លាំងលើទីលាន ពួកគេគ្រប់គ្រងបាល់បានតែ ៣៦% ប៉ុណ្ណោះវាជារឿងល្អដែលយើងចង់បាន។ ខ្ញុំច្បាស់ណាស់ថាពួកគេមិនសមឈ្នះការប្រកួតនេះឡើយ»។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ជើងទី១
– ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ Osasuna ១-០ Athletic Bilbao នៅកីឡដ្ឋាន El Sadar
– ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ Real Madrid ០-១ Barcelona នៅកីឡដ្ឋាន Santiago Bernabéu។

ជើងទី២
– ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ Athletic Bilbao vs Osasuna​ នៅកីឡដ្ឋាន San Mamés
– ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ Barcelona vs Real Madrid នៅកីឡដ្ឋាន Camp Nou៕

ទស្សនាវីដេអូហាយឡាយ៖

គួរដឹងថាពានរង្វាន់ Copa del Rey របស់ប្រទេសអេស្ប៉ាញត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩០៣ ខណ: FC Barcelona ឈ្នះពាននេះច្រើនជាងគេសរុប ៣១លើក, Athletic Club ២៣លើក, Real Madrid ១៩លើក និង Atlético Madrid បាន១០លើក៕

Share.