កំពង់ស្ពឺ ៖ បុរសម្នាក់កំពុងជិះម៉ូតូឌុបម្តាយមីង ស្រាប់តែមានសត្វគោមួយក្បាលរត់ឆ្លងថ្នល់មកបុក បណ្តាលឲ្យដួលខ្ទាតរថយន្តឡិចសុីស កំព៧ងបើកស្របទិស កិនស្លាប់ភ្លាមៗនៅកន្លែង រថយន្តបន្ថែមល្បឿនបើកគេចទៅបាត់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២-១៣ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះទាំង២នាក់ ឈ្មោះ ហុីម គឹមស្រស់ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាក្មួយ រស់នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម , ឈ្មោះ សេង ភុំ ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាម្តាយមីង រស់នៅភូមិឃុំជាមួយគ្នា ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CC-9619 ឌុបគ្នាធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វគោជំទង់មួយក្បាល រត់ឆ្លងផ្លូវ បុកម៉ូតូ បណ្តាលឲ្យដួលខ្ទាតចូលរថយន្តឡិចសុីស កំពុងបើកស្របទិស កិនស្លាប់ភ្លាមៗទាំង២នាក់មីងក្មួយ ហើយរថយន្តនិងគោ រត់គេចបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.