យោងតាមការចុះផ្សាយរបស់ The Malaysian Reserve បានឲ្យដឹងថាក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC សមាជិកលីគកំពូលម៉ាឡេស៊ី ចាប់អារម្មណ៍ចង់នាំយកខ្សែប្រយុទ្ធ Radamel Falcao ទៅចូលរួមពានរង្វាន់ Malaysia Super League 2023 ជាពិសេស AFC Champions League 2023/24។

លោក Esteban Solari គ្រូបង្វឹក Johor Darul Ta’zim FC បានថ្លែងថា៖«បច្ចុប្បន្នក្លិប JDT កំពុងធ្វើការលើកិច្ចព្រមព្រៀងជាមួយ Radamel Falcao»។

ខ្សែប្រយុទ្ធ Radamel Falcao បច្ចុប្បន្នវ័យ៣៧ឆ្នាំ ជនជាតិកូឡុំប៊ី កំពុងប្រកបអាជីពនៅក្រុម Rayo Vallecano សមាជិកលីគកំពូលអេស្ប៉ាញ ដោយបង្ហាញខ្លួនបាន៤១ប្រកួត ស៊ុតបាន៨គ្រាប់។

អាជីពជោគជ័យបំផុតរបស់ Falcao៖
-River Plate ចន្លោះឆ្នាំ ២០០៤-០៩ បង្ហាញខ្លួនបាន៩០ប្រកួត ស៊ុតបាន៣៤គ្រាប់
-Porto ចន្លោះឆ្នាំ ២០០៩-១១ បង្ហាញខ្លួន៥១ប្រកួត ស៊ុតបាន៤១គ្រាប់​
-Atlético Madrid ចន្លោះឆ្នាំ ២០១១-១៣ បង្ហាញខ្លួន៦៨ប្រកួត ស៊ុតបាន៥២គ្រាប់
-Monaco ចន្លោះឆ្នាំ ២០១៣-១៩ បង្ហាញខ្លួនបាន១០៨ប្រកួត ស៊ុតបាន៦៥គ្រាប់។​

គួរដឹងថាក្លិប​បាល់ទាត់ Jorhor Darul Ta’zim របស់​ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បាន​គ្រង​តំណែង​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី Malaysia Super League ចំនួន​៩ឆ្នាំ​ជាប់ៗគ្នា​ហើយ គឺ​គិត​ចាប់​តាំង​ពី​ឆ្នាំ ​២០១៤ មក​ម៉្លេះ។

ក្លិប​ដែល​​មាន​កីឡដ្ឋាន​ជាប់​ឈ្មោះ​ជា​កីឡដ្ឋាន​ស្អាត​ជាង​គេ​បំផុត​នៅ​លើ​លោក​ក្នុង​ឆ្នាំ​២០២០ មួយ​នេះ​​បាន​ឡើង​មក​លេង​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី នៅ​រដូវកាល ​២០០៥-២០០៦ ហើយ​​ឈ្នះ​ជើង​ឯក​ជាប់ៗគ្នា​គឺ​នៅឆ្នាំ ២០១៤,២០១៥,២០១៦,២០១៧,២០១៨,​២០១៩,២០២០​,២០២១ និង២០២២៕

Share.