ព្រះ​នាង​​ម្ចាស់​តូច​ នរោត្តម​ ជេនណា តែងតែ​បង្ហាញ​ព្រះវត្តមាន​គ្រប់​ទីកន្លែងដោយ​ព្រះ​កេសា​វែងអន្លាយ​ត្រង់​ស្លូត​ស្អាត​ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​ ព្រះ​នាង​បាន​បង្ហោះ​រូប​ថត​បួន​សន្លឹក​​ជាមួយ​នឹង​ម៉ូដ​សក់​ថ្មី​​ព្រម​ទាំង​បញ្ជាក​់​ថា​រូបភាព​ខាង​ក្រោយ​ឆាក​ MV ថ្មី​។

សូម​ចុច​អាន ព្រះ​នាង​ម្ចាស់​តូច នរោត្តម​ ​ចេនណា​ ​គ្រង​ឈុត​បុរាណ​ពីរ​ឈុត​នេះ​ស្អាត​ប្រៀប​បាន​នឹង​ទេពធីតា​សួគ៌

មិន​ទុក​ឱ្យ​មហាជន​ឆ្ងល់​យូរនៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០២១​ នេះ​តាម​រយៈ​ផេក​របស់​ព្រះ​នាង​ម្ចាស់​តូច​ នរោត្តម​ ជេនណា​ បាន​បង្ហោះ​វីដេអូ​បទ​ចម្រៀង​ជាភាសា​ថៃ​ «คู่กัด Koo Gud» ចែក​រំលែក​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​កម្សាន្ត​។​ យ៉ាង​ណា​មិញ​ បទ​ចម្រៀង​ថ្មី​របស់​ទ្រង់​ នេះ​មិន​ត្រឹម​តែ​ច្រៀង​ជា​ភាសាថៃ​ដែល​សំនៀង​ដើម​របស់​លោក​ Bird (Thongchai McIntyre) នោះ​ទេ​ តែក៏​មាន​ច្រៀង​ជា​ភាសាចិន​យ៉ាង​ពីរោះ​ផង​ដែរ។​

ម៉ូដ​សក់​ថ្មី​របស់​ព្រះនាង​តូច​ត្រូវ​បាន​អ្នក​គាំទ្រ​ ចូលទៅ​សរសើរថា​ស្អាត​ ​ប្លែក សមនឹង​ទម្រង់​​ព្រះភក្ដិ​​ ខណៈ​បទ​ចម្រៀង​ថ្មី​ដែល​ Cover ពី​បទ Koo Gud ក៏​មាន​មតិ​លើក​សរសើរ​ថា​ព្រះ​នាង​ម្ចាស់​សម្ដែង​បាន​ល្អ​គួរ​ឱ្យ​ស្រលាញ់ ចំណែក​សំឡេង​ បកស្រាយ​ជា​ភាសា​ទាំង​ថៃ​ និង​ ចិន​បាន​ល្អ​ ប្រៀប​ដូច​ជា​ភាសាដើម​កំណើត​។​

ចង់​ដឹង​ថា​បទ​ចម្រៀង​ Koo Kud ដែល​បក​ស្រាយ​ឡើង​វិញ​ដោយ​ព្រះនាង​ម្ចាស់​តូច​ នរោត្តម​ ជេន​ណា ពីរោះ​ប៉ុណ្ណា​ សូម​ទស្សនា​៖

Telegram-Troryorng
Share.