សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំកម្មវិធី ម៉ារ៉ាតុងបាត់ដំបង លើកទី៥ ចម្ងាយ ៥គីឡូម៉ែត្រ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ នាទីព្រឹក នៅមុខអគារសាលាខេត្តចាស់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៣» នាពេលខាងមុខ ក៏ដូចជាការចូលរួមចំណែក លើកកម្ពស់វិស័យកីឡាឲ្យកាន់តែរីកចម្រើន ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព»

«ម៉ារ៉ាតុងសង្ក្រាន្តបាត់ដំបង ២០២៣ ផ្តើមចេញពីរូបអ្នក» នឹងចាប់ផ្តើមទទួលពាក្យចុះឈ្មោះ ព្រមទាំងលក់អាវយឺត និងលេខសម្គាល់ ចូលរួមការប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅទីស្នាក់ការ ស.ស.យ.ក.ខេត្តបាត់ដំបង ដែលស្ថិតនៅផ្លូវពោធិវង្ស ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង (អតីតវិទ្យុ FM91)៕

***ទំនាក់ទំនងពត៌មានតាមរយ:លេខទូរស័ព្ទ 093999733/ 0962526153

Share.