សិល្បៈអន្តរជាតិ៖ គិតត្រឹមថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៣ ក្នុងសំណុំរឿងឃាតកម្មលើតារាស្រី Abby Choi ប៉ូលិសហុងកុងបានធ្វើការឃាត់ខ្លួនជនសង្ស័យទី ៦ ដែលជាបុគ្គលិកនៅក្នុងក្រុមហ៊ុនជួនទូកជិះកម្សាន្ត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន hk01 នាពេលថ្មីៗនេះ។

អគ្គនាយក Zhong Yalun នៃទីស្នាក់ការកណ្តាលឧក្រិដ្ឋកម្មប្រចាំតំបន់ Kowloon ភាគខាងលិចបានបង្ហើប​​អំពីអត្ត​សញ្ញាណជន​សង្ស័យទី ៦ថា ជនសង្ស័យគឺមានត្រកូល Lin មានអាយុ ៤១ ឆ្នាំ រស់នៅស្រុក Sheung Wan ជាបុគ្គលិក​នៅក្នុងក្រុមហ៊ុន​​ជួលទូកកម្សាន្ត​ដែល​​ត្រូវជាមិត្តភក្តិ​​ជិតស្និទ្ធរបស់​ ​Alex Kwong ​អតីត​ស្វាមីតារាស្រីរូបនេះ និងមានការសង្ស័យជាប់ពាក់ព័ន្ធករណីយកលុយរាប់ពាន់ដុល្លារពីជន​ជាប់​ចោទ​ម្នាក់​ក្នុង​សំណុំ​រឿងហើយរត់គេចខ្លួនទៅដីគោក ប៉ុន្តែត្រូវ​ប៉ូលិសចាប់​ខ្លួន​នៅ​កំពង់ផែ។

យ៉ាងណាមិញ នៅក្នុងសំណុំរឿងឃាតកម្មលើតារាស្រី Abby Choi ប៉ូលិសបានឃាត់មនុស្ស ៦ មកនាក់ហើយនៅក្នុងរួមមានទី១ឈ្មោះ Alex Kwong​ គឺជាអតីតស្វាមីរបស់តារាស្រី Abby Choi ទី២ឈ្មោះ Anthony Kwong ត្រូវជាបងថ្លៃរបស់ Abby ទី ៣ឈ្មោះ Kwong Kau ត្រូវជាឪពុកក្មេក ទី៤ឈ្មោះ Jenny Li Sui-heung ត្រូវជាម្ដាយក្មេក ទី៥ឈ្មោះ Yung Yung ត្រូវជាស្រីកំណាន់របស់ឪពុកក្មេក Abby Choi និងទី៦​​គឺបុរសត្រកូល Lin។

រហូតមកទល់ពេលនេះ ប៉ូលិសហុងកុងកំពុងធ្វើការស៊ើបអង្កេតលើបុរសជនសង្ស័យទី ៦ នេះ ដោយលោកមានរូបថតលោកជាមួយតារាល្បីៗជាច្រើននាក់ ដែលបានមកជិះទូកកម្សាន្ត ហើយបានបង្ហោះនៅលើបណ្ដាញសង្គមផងដែរ៕

Share.