ភ្នំពេញ ៖ក្រសួងសុខាភិបាលបានសម្រេចបិទ មជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 របស់លោកវេជ្ជបណ្ឌិត ភោគ ចន្ធី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧៣បេ ផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពីធ្វើការវះកាត់កែដើមទ្រូងឲ្យស្ត្រីម្នាក់ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ។

ការបាត់បង់ជីវិតរបស់ជនរងគ្រោះជាស្ត្រីរូបនេះត្រូវបានរកឃើញថា បណ្តាលមកពីគ្រូពេទ្យគ្មានជំនាញច្បាស់លាស់។

ស្ត្រីរងគ្រោះមានឈ្មោះ ឃុន ចន្នី អាយុ៤១ឆ្នាំ មានទីលំនៅភូមិគីឡូ ១២ ឃុំ កោះ តូច ស្រុកទឹកឈូ ខេត្ត កំពត ។

ស្ត្រីខាងលើបានស្លាប់បាត់ជីវិត គ្រាដែលក្រុមគ្រូពេទ្យ កំពុងធ្វើការវះកាត់ដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សខាងលើ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.