
ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុមកំពុងឡើងជើងខ្លាំងបិសាចក្រហម Manchester Unied ដោយលទ្ធផល ៧ទល់និង០ នៅរាត្រីថ្ងៃទី៥ ខែមីនា លើទីលានកីឡដ្ឋាន Anfield សប្តាហ៍ទី២៥ នៃពានរង្វាន់ Premier League រដូវកាល ២០២២-២៣។
៧គ្រាប់របស់ Liverpool ស៊ុតបញ្ចូលទីដោយកីឡាករ Cody Gakpo ២គ្រាប់នៅនាទី ៤៣,៥០; Darwin Nunez ២គ្រាប់នៅនាទី ៤៧,៧៥; Mohamed Salah នៅនាទី ៤៧,៧៥ និងចុងក្រោយ Roberto Firmino នៅនាទី៨៨។
កំណត់ត្រាប្រវត្តិសាស្រ្ត៖ នេះគឺជាលើកទី៤ហើយរាប់ចាប់តាំងពីឆ្នាំ ១៨៩៥ ដែលក្រុម Liverpool អាចស៊ុតបញ្ចូលទី Man United ៧គ្រាប់ក្នុង១ប្រកួត។
-ថ្ងៃទី១២ ខែតុលា ឆ្នាំ១៨៩៥ Liverpool ៧-១ Newton Heath (Man Utd) ពានរង្វាន់ Division Two
-ថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩០៨ Liverpool ៧-៤ Man United ពានរង្វាន់ League Division One
-ថ្ងៃទី២២ ខែមេសា ឆ្នាំ១៩១៦ Liverpool ៧-១ Man United ពានរង្វាន់ Subsidiary Tournament
-ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ Liverpool ៧-០ Man United ពានរង្វាន់ Premier League៕
ទស្សនាវីដេអូហាយឡាយ៖
