ភ្នំពេញ ៖ មជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 របស់លោកវេជ្ជបណ្ឌិត ភោគ ចន្ធី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧៣បេ ផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលសម្រេចបិទ ផ្អាកអាជីវកម្ម ក្រោយពីធ្វើការវះកាត់កែដើមទ្រូងឲ្យស្ត្រីម្នាក់ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣។

បន្ទាប់កើតមានហេតុការណ៍បែបនេះ ក្រសួងសុខាភិបាល បានបើកការស្រាវជ្រាវដោយរកឃើញថា​ គ្រូពេទ្យគ្មានជំនាញ ទើបនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣ ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទផ្អាកអាជីវកម្ម ដកហូតលិខិតអនុញ្ញាតឲ្យបើកមជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះ អុឹម២៥ ប៊ីយូធី និរាករណ៍សេចក្តីសម្រេចលេខ១៧៩/២២ អបស/មព ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល៕

គួរំលិកដែលថា កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ មានស្រី្តម្នាក់ ហេតុតែចង់បានដើមទ្រូងមូលក្លំ ខំទៅកែ បែជាស្លាប់បាត់ជីវិត ខណៈដែលក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ នៅក្នុង មជ្ឈមណ្ឌល កែរ សម្ជស្ស អន្តរជាតិM25 ស្ថិតនៅផ្ទះលេខ៧៣បេ តាមផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ ឃុន ចន្នី អាយុ៤១ឆ្នាំ មានទីលំនៅភូមិគីឡូ ១២ ឃុំ កោះ តូច ស្រុកទឹកឈូ ខេត្ត កំពត ។

អត្ថបទ៖ តាតុងសែនជ័យ

Share.