សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើអ្នកផ្ញើសារជាសំឡេង និងខ្លឹមសារ សុំខ្លី ខ្លឹម និងការផ្ញើសាររឿងមិនល្អ កុំបញ្ជូនមកសម្ដេចនៅពេលព្រឹក។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងខាងលើនេះ ព្រោះតែមានមន្ដ្រីមួយចំនួន បានផ្ញើសារច្រើនឃ្លីប និងវែង ព្រមទាំងខ្លឹមសារសំណេរក៏វែង ជាហេតុនាំឲ្យសម្ដេចគ្មានពេល បើកស្ដាប់ និងអាន។ ទន្ទឹមនឹងនេះ សម្ដេចស្នើកុំផ្ញើសាររឿងមិនល្អ នៅពេលព្រឹកនាំឲ្យរឿងមិនល្អ កើតឡើង ឬមានអារម្មណ៍មិនល្អនៅ ពេលព្រឹក។

សម្ដេចលើកឡើងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅ OCIC នាព្រឹកថ្ងៃទី ៦ មីនា ២០២៣។

Share.