ភ្នំពេញ÷រថយន្ដពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ក្រោយបើកបុកគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួន។តែជាសំណាងល្អ ក្នុងហេតុការណ៍នេះមិនបង្ករអោយមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្ដកុងតឺនឺធុនធំមួយគ្រឿង ដោយកន្ទុយពាកស្លាកលេខព្រះសីហនុ 4A-1814 ចំណែកក្បាលពាក់ស្លាកលេខភ្នំពេញ 3D-5961 ធ្វើដំណើរតាមបណ្ដោយផ្លូវហាន់ណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះធ្វើដំណើរមកដល់ចំណុចស្ដុប២៤ម៉ោង កែងជាមួយផ្លូវសម្ដេចជាសុីម ក៏មានបុរសម្នាក់បើករថយន្ដហ្វត មួយគ្រឿងពណ៍ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2BN-3538 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត មកបុកពេញទំហឹង បណ្ដាលអោយរថយន្ដទាំងពីរគ្រឿង រងការខូចខាតយ៉ាដំណំ។តែជាសំណាងល្អមិនបង្ករអោយមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុក៏មានវត្តមាន សមត្ថកិច្ចជំនាញ នរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែវរួច នាំយករថយន្ដទាំងពីរយកទៅរក្សាទុក ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.