សូលទីឡូអង្គរ គឺ​ជា​ក្រុម​តែ​មួយគត់​ដែល​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅ​ក្នុង​ ការប្រកួត​ពានរង្វាន់ Cambodian League Cup 2023 ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៤សប្ដាហ៍​មក​នេះ។ ខណណាហ្គាវើលដ៍ គឺជាក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​រហូត​ដល់ ១២គ្រាប់ គេ​ស៊ុត​ចូល​វិញតែ​១គ្រាប់​ប៉ុណ្ណេះ: ហើយវិសាខា​រក​គ្រាប់​បាល់​បាន ៧គ្រាប់​ គេស៊ុត​ចូល​វិញ ១គ្រាប់​ដូច​គ្នា។

សប្ដាហ៍ទី៤ បាន​បញ្ចប់មាន​ក្រុម​ខ្លះ​លេង​បាន​៣ប្រកួត និង​ក្រុម​ខ្លះ​លេង​បាន​៤ប្រកួត ដោយ​ចំណាតើ​ថ្នាក់​កំពុល​តារាង​គឺ​ក្លិប​បាល់​ទាត់ណាហ្គាវើលដ៍ និង វិសាខា ឡើង​ឈរ​នៅ​កំពូល​តារា​នៃពូល​ទាំង២។ ដោយ​​ឡែក​ឆ្លង​កាត់​ការ​ប្រកួត​មាន​ ៦គូ​សប្ដាហ៍ទី៤ ក្រុមទាំង​អស់​បាន​ស៊ុត​បញ្ចូល​ទី​គ្នា​បាន​ចំនួន ២៧គ្រាប់​។

ជំនួប៤ប្រកួត​របស់​ សូលទីឡូអង្គរ ក្នុងពានរង្វាន់ Cambodian League Cup 2023 កន្លងមក៖

  • សប្ដាហ៍ទី១៖ សូលទីឡូអង្គរ ០-២ ភ្នំពេញក្រោន នៅកីឡដ្ឋាន ស្មាត អ.អេស.អិន
  • សប្ដាហ៍ទី២៖ សូលទីឡូអង្គរ ០-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន ហនុមាន
  • សប្ដាហ៍ទី៣៖ សូលទីឡូអង្គរ ០-៦ ណាហ្គាវើលដ៏ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ
  • សប្ដាហ៍ទី៤៖ សូលទីឡូអង្គរ ០-២ នគរបាលជាតិ នៅកីឡដ្ឋាន ហនុមាន

តារាងចំណាត់​ថ្នាក់​ពូល A និងពូល B៖

Share.