ដើម្បីចូលរួមអបអរខួបលើកទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហមដែលនឹងមកដល់ នាថ្ងៃទី០៨ ឧសភាខាងមុខនេះ តារាចម្រៀង ព្រាប សុវត្ថិ និង តារាចម្រៀង ខេមរ: សេរីមន្ត ព្រមទាំងក្រុមគ្រួសារ បានចូលរួមឧបត្ថម្ភថវិកាម្នាក់ ២៥០០ ដុល្លារដូចគ្នា។

កន្លងមកតារាចម្រៀងបុរសលំដាប់កំពូលទាំងពីរដួងរបស់ប្រទេសកម្ពុជាតែងតែបានចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គមនិងមនុស្សធម៌ទាំងដោយឯកជន និង តាមរយ:ប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា កាកបាទក្រហម និងអឌ្ឍចន្ទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌សង្គ្រោះប្រជាពលរដ្ឋខ្មែរដែលកំពុងជួបគ្រោះធម្មជាតិ ជីវភាពខ្វះខាត ជាពិសេសបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកំពុងតែលុកលុយនិងញាំញីប្រទេសកម្ពុជានាពេលបច្ចុប្បន្ន៕

Share.