ក្រុមបាល់ទាត់ Chelsea ក្រោមការដឹកនាំរបស់លោក Graham Potter បានវាយបកយកឈ្នះ Borussia Dortmund ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Stamford Bridge នៃពានរង្វាន់ UEFA Champion League រដូវកាល ២០២២-២៣ ជើងទី២ វគ្គ១៦ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី៧ ឈានចូលព្រឹកថ្ងៃទី៨ ខែមីនា។ បន្ទាប់ពីចាញ់ជើងទី១ ១-០ ដូច្នេះសរុបទាំង២ជើង (២-១)។

២គ្រាប់របស់ Chelsea ស៊ុតបញ្ចូលទីដោយ Raheem Sterling នៅនាទី៤៣’ និង Kai Havertz ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី៥៣’ ធានាកៅអីវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UCL។

ខណ: Benfica របស់លោក Roger Schmidt បានទម្លាក់ Club Brugge ចេញពីពានរង្វាន់ UCL ក្រោយយកឈ្នះទាំងពីរជើង (៧-១) ដោយជើងទី១ ២-០, ជើងទី២ ៥-១។

ទស្សនាវីដេអូហាយឡាយ៖

កម្មវិធីប្រកួតរាត្រីនេះចំនួន២គូបន្ថែមទៀត៖

ក្រុមបាល់ទាត់ FC Bayern Munich ប៉ះ PSG ជើងទី២ នៅកីឡដ្ឋាន Allianz Arena (ជើងទី១ Bayern ឈ្នះ១-០) ខណ: Tottenham Hotspur ប៉ះ AC Milan ជើងទី២ នៅកីឡដ្ឋាន Tottenham Hotspur Stadium (ជើងទី១ AC Milan ឈ្នះ១-០) វេលាម៉ោង ៣:០០ រំលងអធ្រាត្រ យប់ថ្ងៃទី៨ ឈានចូលព្រឹកថ្ងៃទី៩ ខែមីនា ម៉ោងនៅកម្ពុជា៕

Share.