ព្រឹត្តិការណ៍អង្គរសង្កាន្តឆ្នាំ២០២៣ កំពុងស្វែងរកផលិតករជើងខ្លាំងសម្រាប់ការប្រកួតផលិតវីអូខ្លី និងវីដេអូសាច់រឿង Photo Story ក្រោមប្រធានបទ«ក្ដីស្រមៃ និងសង្ឃឹម»។ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការប្រកួតប្រជែងនេះ។

បើតាមគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បេក្ខជនអាចដាក់ពាក្យប្រកួតជាបុគ្គល និងជាក្រុមមានគ្នាមិនលើសពី៣នាក់ ខ្លឹមសារត្រូវស្របតាមប្រធានបទ ទម្រង់ផលិតត្រូវជាវីដេអូ ឬរូបភាពសាច់រឿង អ្នកចូលរួមត្រូវតែជាអ្នកមិនមែនអាជីព ថេរវេលាវីដេអូត្រូវមិនលើសពី១០នាទី និងស្នាដៃប្រកួតប្រជែងត្រូវតែជាស្នាដៃដើម។

ជ័យលាភីលេខ១នឹងទទួលបានថវិកាលើកទឹកចិត្ត២លានរៀល ជ័យលាភីលេខ២ទទួលបានថវិកាលើកទឹកចិត្ត១លាន២សែនរៀល និងជ័យលាភីលេខ៣ទទួលបានថវិកាលើកទឹកចិត្ត៨សែនរៀល ខណៈការប្រកួតប្រជែងនឹងត្រូវឆ្លងកាត់៣ដំណាក់កាល គឺដំណាក់កាលដាក់ពាក្យ ដំណាក់កាលជម្រុះ និងដំណាក់កាលផ្ដាច់ព្រ័ត៕

Share.