ផលិតកម្ម​ចម្រៀង​ដែល​គ្រប់គ្រង​តារា​ចម្រៀង​ ល្បីល្បាញ​លំដាប់​ពិភព​លោក​ BTS បាន​សម្រេច​ទិញ​យក​ផលិតកម្ម​ចម្រៀង​អាមេរិក​ដែល​ជា​ក្រុម​ហ៊ុន​ក្ដោបក្ដាប់​និង​គ្រប់គ្រង​លើ​តារា​ចម្រៀង​ល្បី​ៗ​ដូច​ជា​ Justin Bieber , Ariana Grande និង Demi Lovato ក្នុង​ទំហំ​ទឹក​ប្រាក់​១​ពាន់លាន​ដុល្លារ​។​

អតីត​ផលិតកម្ម​ Big Hit Entertainment ដែល​បច្ចុប្បន្ន​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ Hybe បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣​ខែ​មេសា​ឆ្នាំ​២០២១​ម្សិលមិញ​នេះ​ថា​ផលិតកម្ម​បាន​ទិញ​យក​ក្រុមហ៊ុន​ Ithaca របស់​លោក​ Scooter Braun ហើយ​។ នៅ​ក្នុង​កិច្ច​សន្យា​ក៏​បាន​បញ្ជាក់​ដែរ​ថា​លោក​ Braun នឹង​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ផលិតកម្ម​ Hybe ហើយ​ក្នុង​កិច្ច​សន្យា​នោះ​ក៏​បាន​បញ្ចូល​ផលិតកម្ម​បុត្រ​សម្ព័ន្ធ​ Big Machine របស់​លោក​ Scott Borchetta ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ Hybe ដូច​គ្នា​ប៉ុន្តែ​ទុក​​លោក​ Borchetta នៅ​តែ​ស្ថិត​ក្នុង​តំណែង​ជា​អ្នក​គ្រប់គ្រង​។ប្រធាន​គ្រប់គ្រង​ Hybe លោក​ Bang Si Hyuk បាន​ថ្លែង​ថា​៖ «ការ​ទិញ​យក​ផលិតកម្ម​បរទេស​នេះ​គឺ​ជា​ចំណុច​ចាប់​កំណត់​សម្គាល់​នៃ​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​នឹកស្មាន​ដល់​»។

Big Boss រូប​នេះ​បាន​បន្ត​ទៀត​ថា​៖ «ផលិតកម្ម​​ទាំងពី​រ​នឹង​រួម​សហការ​គ្នា​ដើម្បីរំលំ​របាំង​វប្បធម៌​ដោយ​ប្រើ​​ប្រធានបទ​អ្វី​ទាំង​អស់​សុទ្ធ​តែ​អាច​ទៅ​រួច​ជា​និច្ច​»។ ខណៈ​លោក​ Braun ក៏​បាន​ថ្លែង​ដែរ​ថា​«នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​យើង​គ្រប់​គ្នា​បង្កើត​ប្រវត្តិសាស្ត្រ​និង​ការ​បង្កើត​អ្វី​ដែល​ថ្មីៗ​នៅ​ក្នុង​ឧស្សាហ៍កម្ម​តន្ត្រី​​»។ លោក​បាន​បន្ត​ទៀត​ថា​៖ ​«ខ្ញុំ​ពិត​ជា​អរគុណ​ណាស់​ចំពោះ​មិត្ត​ភាព​របស់​​លោក​ Bang​ ជា​ពិសេស​ឆន្ទៈ​គាត់​ក្នុង​ការ​​គាំទ្រ​បង្កើត​ការ​​វិថី​មួយ​សម្រាប់​អ្នក​ចម្រៀង​​»។បន្តិច​ទៀត​ប្រិយមិត្ត​ទស្សនិកជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​ប្រាកដ​ជា​នឹង​បាន​ឃើញ​អ្វី​ដែល​ថ្មី​ៗ​បន្ថែម​ទៀត​ពី​តារា​ចម្រៀង​ល្បី​ៗ​ដូច​ជា​ BTS , Justine Bieber និង​ Ariana Grande ៕

Share.