លោក​ ​ឃុង ឃុយ ​និង​ ​អ្នកនាង​ ​ចេន សាយចៃ​ ​តារា​ចម្រៀង​ខ្មែរ​សុរិន្ទ​២​ដួង​ប្រចាំ​ផលិតកម្ម​ ​Town​ Production ​បាន​ចេញ​បទ​ចម្រៀង​ម្នាក់​មួយ​បទ​ដែល​មាន​រសជាតិ​ពីរ​ប្លែក​ខុស​គ្នា​ ដើម្បី​មក​បំពេរ​អារម្មណ៍​អ្នក​គាំទ្រ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​។​

ប្រិយមិត្ត​អ្នក​គាំទ្រ​បាន​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា​ ​ម្ចាស់​បទ​ ​​«​ពាក់​អាវ​មិន​ដែល​ឃើញ​ដោះ​»​ ​និង​ «​ប្រពន្ធ​ហៅ​បាយ​ ​ប្ដី​ស្ដាយ​ស្រា​» ​លោក​ ​ឃុង​ ​ឃុយ​ ភាគ​ច្រើន​បទ​ចម្រៀង​របស់​លោក​ច្រើន​តែ​ជា​បទ​សប្បាយ​ៗ​សម្រាប់​ច្រៀង​និង​រាំ​លេង​។​

ដូច្នេះ​ហើយ​បទ​ថ្មី​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​ «​ខ្មែរ​រដឺន​» ​នៅ​ក្នុង​ផលិតកម្ម​ថោន​ក៏​មិន​ខុស​គ្នា​ដែរ​។​ខណ:​តារា​ចម្រៀង​ ​ចេន សាយ​ចៃ​ ដែល​អាច​ច្រៀង​បាន​គ្រប់​ទំរង់​ទាំង​កម្សត់​និង​កំប្លែង​ក៏​បាន​បញ្ចេញ​បទ​ចម្រៀង​មនោសញ្ចេតនា​មួយ​បទ​ស​ម្រាប់​ឆ្នាំ​ថ្មី​ដែរ​ ​ដែល​ជា​បទ​កម្សត់​សោកសៅ​មាន​ចំណង​ជើង​ថា​ «​នាង​លក់​ក្របី​ចោល​» ​បរិយាយ​ពី​នារី​ស្រុក​ស្រែ​ម្នាក់​សុខ​ចិត្ត​លក់​ក្របី​ចោល​ ​ដើម្បី​បំភ្លេច​ការ​ឈឺ​ចាប់​ ដែល​សង្សារ​ក្បត់​ចិត្ត​ទៅ​ស្នេហ៍​នារី​ទីក្រុង​វិញ​។​

ដើម្បី​ឱ្យ​កាន់​តែ​ជ្រាប​ច្បាស់​ថា​បទ​ចម្រៀង​ទាំង​ពីរ​បទ​របស់​តារា​ចម្រៀង​មក​ពី​ដែន​ដី​សុរិន្ទ​ពីរោះ​យ៉ាង​ណា​នោះ​ បងប្អូន​អាច​ចូល​ស្ដាប់​លើ​ឆាណែល​យូធូប​របស់​ផលិតកម្ម​ថោន​៕​

Share.