«ខ្ញុំទទួលយកការពិន័យដែលរដ្ធដាក់ពិន័យលើខ្ញុំ ហើយ នឹងធ្វើច្បាប់ចិញ្ចឹមដោយស្របច្បាប់ដែលពាក់ព័ន្ធដោយគ្រាន់តែសង្ឃឹមថារដ្ឋាភិបាលអាចបើកចិត្តហើយឱ្យខ្ញុំទទួលយកតោខ្ញុំត្រលប់មកវិញ»។ នេះជាការលើកឡើងរបស់ ម្ចាស់តែដែលជាជនជាតិ ហើយសំណេរនេះ បានបង្ហោះនៅលើគណនី Qi Xiao នៅយប់ថ្ងៃទី ២៩ ខែមិថុនា ២០២១។

សូមចុចអាន៖​ ម្ចាស់ចិញ្ចឹមតោថា បើដឹងថា ចិញ្ចឹមតោខុសច្បាប់ គឺមិនចិញ្ចឹមទេ

គណនីដដែលបានសរសេរទៀតថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សត្វតោមិនដែលចេញពីក្លោងទ្វារផ្ទះនោះឡើយ ហើយក៏មិនដែលចេញទៅទីសាធារណៈដែរ។ «ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ មិនមែនត្រឹមតែជាសត្វតោ និងឆ្កែទេ នៅមានសត្វពពែទៀតចិញ្ចឹមជាមួយសត្វតោជាមួយគ្នា»។ 

ទាក់ទងនឹងសុវត្ថិភាព ជនជាតិចិន ដែលជាម្ចាស់តោ បានឲ្យដឹងថា «ដើម្បីកុំឱ្យសត្វតោបំភ័យប្រជាជន ខ្ញុំបានធ្វើរបងរនាំងខ្ពស់បាំង ហើយវាមានសុខភាពល្អ មិនដែលត្រូវបានគេធ្វើបាបរំលោភបំពាន សាច់គោឆ្អិន ៦ គីឡូក្រាមក្នុងមួយថ្ងៃ ទឹកដោះគោ ១ គីឡូក្រាម ប្រសិនបើខ្ញុំប្រើប្រាស់តោដើម្បីរកប្រាក់ចំណេញ ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ ខ្ញុំមិនចង់អោយពួកគេស្លាប់ទេ ថែរក្សាពួកគេដោយក្តីស្រឡាញ់របស់ខ្ញុំ វាត្រូវបានខ្ញុំចិញ្ចឹមតាំងពីនៅតូចហើយក៏មានមនោសចេតនា»

ម្ចាស់តោបានរៀបរាប់ទៀតថា «ខ្ញុំទទួលយកការពិន័យដែលរដ្ធដាក់ពិន័យលើខ្ញុំ ហើយ នឹងធ្វើច្បាប់ចិញ្ចឹមដោយស្របច្បាប់ ដែលពាក់ព័ន្ធដោយគ្រាន់តែសង្ឃឹមថា រដ្ឋាភិបាលអាចបើកចិត្ត ហើយឱ្យខ្ញុំទទួលយកតោខ្ញុំត្រលប់មកវិញ ពីមុនខ្ញុំក៏ធ្លាប់ធ្វើសប្បុរសធម៌ដែរ ប៉ុន្តែការតបស្នងមកខ្ញុំវិញគឺបែបនេះ អីចឹងថ្ងៃក្រោយអ្នកដែលធ្វើល្អក្លាយជាអាក្រក់ ធ្វើឱ្យមនុស្សដែលមានទឹកចិត្តល្អក្លាយជាឈាមត្រជាក់»

កាលពីពេលថ្មីនេះ មានសេចក្ដីរាយការណ៍ដែរថា សត្វតោនោះ ត្រូវបានបុរសជនជាតិចិន ទិញមកចិញ្ចឹមក្នុងតម្លៃ១ម៉ឺនដុល្លារ ក្នុង១ក្បាល ដោយបានដកចង្កូមរបស់វាចេញ។ សត្វតោនោះ មានទម្ងន់ ៧០គីឡូ អាយុ១ឆ្នាំកន្លះ។ ក្រោយដកហូតពីជនជាតិចិន អាជ្ញាធរបានយកទៅប្រលែងនៅភ្នំតាម៉ៅ។

ក្រៅពីដកហូតសត្វតោនេះ ជនជាតិចិនដែលជាម្ចាស់តោ ប្រឈមនឹងការផាកពិន័យផងដែរ។ ផ្អែកតាមច្បាប់ស្ដីពីព្រៃឈើ មាត្រា៩៦ បានចែងថា ជនណាដែលចិញ្ចឹម បង្កាត់ពូជប្រភេទសត្វព្រៃក្នុងក្រុមជិតផុតពូជ និងប្រភេទសត្វព្រៃក្នុងក្រុមមានដោយកម្រ ជននោះនឹងត្រូវទទួលពិន័យ អន្ដរការណ៍ ពីរដ្ឋបាលព្រៃឈើ គិតជាទឹកប្រាក់ ពី២ ទៅ៣ដង នៃតម្លៃវត្ថុតាងពិតប្រាកដ នៃទីផ្សារ។ ដូច្នេះ ជនជាតិចិនរូបនេះ ប្រឈមនឹងពិន័យ ជាទឹកប្រាក់ ពី ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារ ព្រោះតម្លៃដើមទិញមក មានតម្លៃ ១ម៉ឺនដុល្លារ ៕

Share.